សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​កន្លែង​ទិញ​ស្តុក​ដំឡូង​មី​លាយ​ដីខ្សាច់​លក់​ឲ្យ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​ដោយ​៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ព្រះរាជអាជ្ញារង​លោក ហេង លុយ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​កន្លែង​ស្តុក​ដំឡូង​មី​មួយកន្លែង​យីហោ ហុង ហាន ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ចំណិត ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មាន បាន​លាយ​ជាមួយ​ដីខ្សាច់​រួច​ថ្លឹង​លក់​លក់​ឲ្យ​ឈ្មួញ​ថៃ​។​
តាម​ប្រភពព័ត៌មាន​ពី​ជាយដែន​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់​ដ្ងៃ​ទី​២៨​ខែមីនា​ឆ្នៃ​២០១៦ ម្ចាស់​ឃ្លាំង​ទិញ​ទំនិញ​កសិផល​១​កន្លែង មាន​ផ្លាក​យីហោ ហុង ហាន បាន​បែកធ្លាយ​រឿង​លក់​ដំឡូង​មី​មាន​លាយ​ដីខ្សាច់​បន្លំ​លក់​ឲ្យ​ឈ្មួញ​ថៃ ហើយ​ឈ្មួញ​ថៃ​នោះបាន​មកប្តឹង​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​ឲ្យ​ជួយ​អន្តរាគមន៍​។ លុះ​ព្រឹក​ថ្ថៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យមើល​ទីតាំង​សៃ​ឡូ​នោះ ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ហុង ហាន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​ជ្រុំ​ភូមិ​តា​ស្តា​ស្រុក​សំពៅ​លូន​និង​កម្មករ​
១.​ឈ្មោះ សុំ ខន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ទីលំនៅ​ភូមិ​អូរ​ល្វា​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្ត​ប​/​ប មុខរបរ​ជា​កម្មករ​
២.​ឈ្មោះ ងួន បុល ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទីលំនៅ​ភូមិ​ស្រឡៅ​ជ្រុំ​ឃំ​ុ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​មុខរបរ​ជា​កម្មករ​។​
បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​ម្ចាស់​សៃ​ឡូ ឈ្មោះ ហុង ហាន និង​កម្មករ​២​នាក់​ទៀត​កំពុងធ្វើការ​សាកសួរ​នៅ​អធិការ​ស្រុក​សំពៅ​លូន​នៅឡើយ​៕

2143