លោក កឹម សុខា ត្រូវលាលែងពីតំណាងរាស្ត្រ បើខ្សែអាត់សំឡេងជារឿងពិត
រាជធានីភ្នំពេញ៖អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានថ្លែងថា លោក កឹម សុខា តំណាងរាស្ត្រ CNRP ខេត្តកំពង់ចាម ត្រូវលាលែងពីតំណាងរាស្ត្រ ប្រសិនបើអាស្រូវស្នេហាជារឿងពិត ព្រោះថា លោក កឹម សុខា រំលោភ”តម្លៃស្ត្រីខ្មែរនិងសិទ្ធិនារី” ហើយ បញ្ហានេះ គ្រោះថ្នាក់មែនទែន។ ទន្ទឹមនោះ ករណីនេះវារំលោភច្បាប់ឯកពន្ធភាព (ប្តីមួយប្រពន្ធមួយ) ទៀតផង។
លោក ឈាង វុន បញ្ជាក់ថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាមានសិទ្ធិបង្កើតគណៈកម្មការស៊ើបអង្កេតរឿងនេះនៅក្នុងរដ្ឋសភា។ លោកផ្តល់យោបល់ថាលោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្ត្រ ប្រសិនបើអាស្រូវស្នេហាជារឿងពិត៕