លោក ស្រី ចំរើន ស្នើឲ្យលោក កឹម សុខា បកស្រាយ៣ចំណុច
រាជធានីភ្នំពេញ៖តំណាងឱ្យក្រុមនិស្សិត និងយុវជន លោក ស្រី ចំរើន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៣រសៀលនឹងដឹកនាំក្រុមយុវជន និស្សិត ឲ្យទៅកាន់គណបក្សសង្គ្រោះជាតិ ដើម្បីស្នើសុំឲ្យលោក កឹម សុខា ឬគណបក្សជួយបកស្រាយ៣ចំណុចពាក់ព័ន្ធនឹងគម្រោងប្តឹងរូបលោក។
គួរបញ្ជាក់ថា តំណាងឱ្យក្រុមនិស្សិត និងយុវជនរូបនេះបានអះអាងកាលពីម្សិលមិញថា លោកជឿជាក់ថា គណបក្សសង្គ្រោះជាតិ មិនហ៊ានប្តឹងលោកទេ ដោយលោកបញ្ជាក់ថា គណបក្សប្រឆាំងគ្រាន់តែគំរាមលោកប៉ុណ្ណោះ មិនមានចិត្តតតាំងជាមួយរូបលោកទេ និងបញ្ជាក់ថា CNRP មិនមែនជាកម្មសិទ្ធិបញ្ញា របស់បុគ្គលណាម្នាក់ទេ៕ សូមអានព័ត៌មានល្អិតក្នុងញត្តិខាងក្រោម៖