ប៉ែនសុផល
បាត់ដំបង៖បុរសវ័យចំណាស់ម្នាក់ត្រូវបានដីបាកសង្កត់ក្នុងរណ្រៅធ្វើរ៉ែមាស នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សពបុរសវ័យចំណាស់ម្នាក់ត្រូវបានក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកភ្នំព្រឹកយកចេញពីរណ្តៅរ៉ែមាសនៅហើយបន្ទាប់ពីពួកគេបាននាំគ្នាចុះទៅក្នុងរណ្តៅដើម្បីរុករករ៉ែមាស ដែលជាតំបន់ហាមឃាត់របស អង្គភាពជំនាញនាពេលកន្លងមក។
តាមការអោយដឹងពីកំលាំងកងរាជអាវុធហត្ថស្រុក បានបញ្ជាក់ប្រាប់(TNM tv online)ថា នៅវេលាប្រមាណជាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសានេះ មានប្រជាពល
រដ្ឋចំនួន៤នាក់ ដែលរស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បាននាំគ្នារុកព្រៃចូលទៅកាន់តំបន់រុករករ៉ែមាស ដែលមានទីតាំងទល់មុខនឹងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងការរុករកនោះ ពួកគេបានចាប់ផ្តើមចុះទៅក្នុងរណ្តៅចាស់ៗដែលត្រូវគេបោះបង់ដើម្បីធ្វើការគាស់កកាយយករ៉ែមាសទាំងនោះចេញពីរណ្តៅ។ នៅពេលនោះដែរគឺជនរងគ្រោះ ឈ្មោះ នួនទ្រា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរល្ហុង ជាអ្នកចុះទៅក្នុងបាតរណ្តៅធ្វើរ៉ែមាសដែលមានជម្រៅជ្រៅសមល្មម។
មួយសន្ទុះក្រោយមកក៏មានការឆោរឡោឡើង ដោយសារតែរណ្តៅដែលជនរងគ្រោះកំពុង ចុះនោះត្រូវបានដីបាកហូរចូលសង្កត់ទៅលើជនរងគ្រោះដែលកំពុងអង្គុយក្នុងបាតរណ្តៅធ្វើឲ្យមានការថប់ដង្ហើមស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយក្រុមបក្ខពួកដែលនៅចំនួន៣នាក់ បានខំប្រឹងប្រែងជួយជីកកកាយដើម្បីទាញយកជនរងគ្រោះឲ្យរួចចេញផុត ពីបាតរណ្តៅប៉ុន្តែពួកគេមិនអាចទាញយកបាននោះទេរហូតដល់ព្រឹកទើបយកសពបាន។
លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានលើកប្រាប់(TNM tv online )ថា កន្លងមកលោកបានចេញសារាចរណែនាំរួចមកហើយ ដើម្បីឲ្យសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមតំបន់នោះជួយរារាំង និងទប់ស្កាត់រាល់បទល្មើសក្នុងការរុករករ៉ែមាសនេះ ដើម្បីឲ្យពួកគេធ្វើច្បាប់ឲ្យបានច្បាស់លាស់ ជៀសវាងការធ្វើអាជីវកម្មរុករករ៉ែមាសនៅក្នុងតំបន់នោះដោយគ្មានច្បាប់ទំលាប់ និងផលប៉ះពាល់ផ្សេងៗផងដែរ៕
បុរសវ័យចំណាស់ត្រូវបានដីរណ្តៅរ៉ែមាសបាកសង្កត់នៅស្រុកភ្នំព្រឹក