សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត នឹងមានអ្នកនាំពាក្យ
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា បានចេញលិខិតមួយច្បាប់ទៅប្រធានសាលាដំបូង និង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេសដើម្បីសុំឲ្យ ចាត់តាំងអ្នកនាំពាក្យតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ ដោយហេតុផលថា វិស័យយុត្តិធម៌បច្ចុប្បន្ននេះជាវិស័យដែលមានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងបណ្តាញសារព័ត៌មានដែលទាមទារឲ្យមានការផ្តល់ព័ត៌មានឆ្លើយតបឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាជៀសវាងការភាន់ច្រឡំនានា៕