លោក សេរី កុសល ឡើងកាន់តំណែងជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ៖​លោក សេរី កុសល នឹង​ឡើងកាន់តំណែង​ជា​ផ្លូវការ​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ជំនួស​លោក ប្រាក់ សុខុន ដែល​នឹងត្រូវ​ទៅកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហការ​ប្រតិបត្តិការ​អន្តរជាតិ​។​
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦​នេះ​រដ្ឋសភាជាតិ​នឹង​ពិនិត្យ​អនុម័ត​លើ​សេចក្ដីស្នើសុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្លាស់ប្ដូរ​គណៈរ​ដ្ឋ​មន្ត្រី​ក្នុងនោះ​លោក សេរី កុសល ត្រូវបាន​ស្នើសុំ​តែងតាំង​ជា​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ជំនួស​លោក ប្រាក់ សុខុន ដែល​នឹងត្រូវ​ទៅកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហការ​ប្រតិបត្តិការ​អន្តរជាតិ​៕

185d2294-95fc-4a5d-a803-208b8e4cae98