ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​លួច​នាំចូល​គ្រឿងញៀន​ជិត​៣​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​ពាក់ព័ន្ធ ជួញដូរ​គ្រឿងញៀន​ជិត​៣​គីឡូក្រាម​ដាក់ពន្ធនាគា​រ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេខ្លោង និង​បក្ខពួក​បន្ថែមទៀត ។​
​មន្ត្រី​តុលាការ​ថ្លែងថា ស្ត្រី​ជនជាតិ​ថៃ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។ ស្ត្រី​រូបនេះ​ឈ្មោះ KAEWKANLAYA AMPHAWAN ត្រូវបាន​កម្លាំង​គយ និង​រដ្ឋាករ​ប្រចាំ អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ខណៈ​ស្ត្រី​រូបនេះ លួច​នាំចូល​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​ជិត​គីឡូក្រាម​បង្កប់​ក្នុង​សូកូឡា​តាម​ច្រក​ព្រលានយន្តហោះ​ភ្នំពេញ​៕

12933082_965742886814899_6095958334694338907_n12439115_965742930148228_835980313884867065_n