ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ត្រូវឃាតកររំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃ
ខេត្តកំពត៖សពក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ នៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ចំណុចក្នុងព្រៃក្បែរអូរ ជិត ចំការលោក ទេព វណ្ណា ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោលស្រុកទឹកឈូខេត្តកំពត។
សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានប្រាប់អ្នកយកព័តមានយេីងថា ក្មេងស្រីរងគ្រោះ ឈ្មោះចុង ស្រីល័ក្ខ អាយុ១៥ឆ្នាំ រស់ នៅភូមិភ្នំតូច កាលពីព្រឹក ថ្ងៃទី១ខែមេសាឆ្នាំ២០១៦ជនរងគ្រោះបានទៅរៀន នៅសាលា អនុវិទ្យាល័យរោងចក្រីទីង រៀនរហូត ដល់ម៉ោង១០ព្រឹក នៃថ្ងៃដដែល ដោយគ្រូមិនបានមកបង្រៀនជនរងគ្រោះបានជិះកង់វិលត្រឡប់មកដល់ផ្ទះវិញទុកកង់និងកាតាបរៀននៅផ្ទះហើយចេញបាត់ពីផ្ទះរហូតគេប្រទះឃើញសាកសព។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសហការគ្នាស្រាវជ្រាវវែកមុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់៕