ស្លាប់​១០​នាក់ របួស​៣០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៧​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់ រងរបួស​ធ្ងន់​១៧​នាក់ និង​របួសស្រាល ១៣​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៧​លើក បាន​បណ្ដាល​ឲ្យ ខូចខាត​ម៉ូតូ​ចំនួន ១៥​គ្រឿង​, រថយន្ត​តូច ១២​គ្រឿង​, រថយន្ត​ធំ ១​គ្រឿង និង​ថ្មើរជើង ២​នាក់​។ មូលហេតុ​មកពី បើកបរ​ល្បឿន​លឿន ៩​លើក​, ប្រជែង​៤​លើក​,​មិន​គោរព​សិទ្ធិ​២​លើក​,​ស្រវឹង​១​លើក និង​មិន​ប្រកាន់​ស្តាំ​ង​១​លើក​។
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​ចូល​គោលដៅ​ចំនួន ១៧.២៩១​គ្រឿង (​ម៉ូតូ ៦៤​ភាគរយ​),​មធ្យោបាយ​ល្មើស​៣.២៩៧​គ្រឿង (​ម៉ូតូ​៦៣​ភាគរយ​), អប់រំ​១.៦៤៦​គ្រឿង ស្មើនឹង​៥០​ភាគរយ និង​ពិន័យ​១.៦៥១​គ្រឿង​(​បង់ប្រាក់​៩២​ភាគរយ​)៕

7e79f91b-076d-4945-89b0-253518adc632