ជូន​នាង​ដើររក​ប្តី​ឃើញ​ឱកាសល្អ​ចាប់រំលោភ​ត្រូវ​នគរបាល​វាយខ្នោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ដោយ​តាម​ពាក្យបណ្តឹង​ពាក់ព័ន្ធ​ពីបទ​ចាប់រំលោភ​ប្រពន្ធ​របស់​មិត្តភក្តិ​នៅតាម​ដងផ្លូវ កាលពី​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ មីនា ២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ខណៈ​ជនសង្ស័យ​ដឹក​ជូន​នារី​រងគ្រោះ​ទៅរក​ប្តី​។​
​ប្រភព​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​អឿ សុភា អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ចំណែក​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ ជា​មេផ្ទះ​។​
​ប្រភពពី​សមត្ថកិច្ច​ថា ការឃាត់ខ្លួន​នេះ គឺ​បន្ទាប់ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​នារី​ម្នាក់​រំលោភ​បានសម្រេច​នៅតាម​ផ្លូវ ខណៈ​ដឹក​នារី​រងគ្រោះ​តាម​ម៉ូតូ​ទៅរក​ប្តី​។ ថ្ងៃកើតហេតុ​នោះ ជនសង្ស័យ​និង​ប្តី​នារី​រងគ្រោះ​បាន​ផឹកស៊ី​ជុំគ្នា​នៅផ្ទះ លុះ​ស្រវឹង​បុរស​ជា​ប្តី​បាន​ខ្ចី​ម៉ូតូ​ជនសង្ស័យ​ចេញទៅ​ក្រៅ ។ ដោយ​ម៉ូតូ​បែក​កង់ ប្តី​ក៏​បណ្តើរ​ម៉ូតូ​ត្រឡប់មកវិញ​សុំ​ប្រាក់​ប្រពន្ធ​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឱ្យ​មិត្តភក្តិ ។ លុះ​ប្រពន្ធ​មិនឱ្យ ទើប​បុរស​ជា​ប្តី​ខឹង ក៏​ទាញ​កង់​ជិះ​ចេញទៅ​បាត់​។​
​ដោយ​បាត់​ប្តី​យូរពេក មិនឃើញ​ត្រឡប់មកវិញ ក៏​ពឹង​ជនសង្ស័យ​ឱ្យ​ជូន​ទៅរក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង ។ ដឹងអី ដឹក​ដល់​កណ្តាលផ្លូវ ត្រូវ​ជនសង្ស័យ​ឆក់​ឱកាស​ចាប់រំលោភ​បានសម្រេច រួច​ដឹក​មក​ផ្ទះ​វិញ​។​
​នារី​រងគ្រោះ​ពេល​ឃើញ​ប្តី ក៏បាន​រៀបរាប់​ប្រាប់​តាម​ដំណើររឿង ក៏​រាយការណ៍​ប្រាប់​មេភូមិ​ឱ្យជួយ​អន្តរាគមន៍ ឈានដល់​ការឃាត់ខ្លួន​តែម្តង ។​
​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់​ស្ត្រី​រង​ពិតប្រាកដ​ម៉ែន​ពេល​ដឹក​នាង​ទៅរក​ប្តី​នាង​ស្ងាត់​ផង​ក៏មាន​អារម្មណ៍​ដោយ​អំណាច​ស្រវឹង​សា​ធ្វើ​អោយគេ​ហ៊ាន​ធ្វើបែបនេះ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំ​ណុំ​រឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាមច្បាប់​៕

8eabe049-b5d8-4013-8967-0661b7a9ae15