ស្លាប់​ម្នាក់ របួស​១៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៨​លើក ក្នុងនោះ​យប់​២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​១២​នាក់ (​ស្រី​៦​នាក់​) និង​របួសស្រាល​៣​នាក់ (​ប្រុស​)​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, កង់ ១​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​(​ស្លាប់​១​នាក់​),​បត់​គ្រោះថ្នាក់​១​លើក​, ប្រជែង​២​លើក​។ ក្នុងនោះ អ្នក​មិន​ពាក់មួក សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់ (​យប់​១​នាក់​)​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក , ផ្លូវ​ខេត្ត​ក្រុង ៤​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៤​លើក​។
​ជាមួយគ្នា​នោះ លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស មាន​ចំនួន ៥.០០២​គ្រឿង ក្នុងនោះ បានធ្វើ​ការអប់រំ ចំនួន​២.២៨២​គ្រឿង ពិន័យ​សរុប ២.៧២០​គ្រឿង​៕

bd49d1b9a194341464f2457d312517ea