សភាអនុម័ត​សេចក្ដីព្រាងច្បាប់ សហជីព​ដោយ​សំឡេងគាំទ្រ​៦៧​លើ​៩៨​សំឡេង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​រសៀល​ម្សិលមិញ រដ្ឋសភា​បានធ្វើ​ការអនុម័ត​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយ​សំឡេងគាំទ្រ ៦៧​លើ ៩៨​សំឡេង ខណដែល លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​ថ្លែងថា សេចក្តីព្រាងច្បាប់​នេះ បានរៀបចំ​តាក់តែងឡើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ មកហើយ ហើយក៏​មានការ​ជួបប្រជុំ​គ្នា ជាមួយ​ភាគី​ពាក់ព័ន្ធ ជាច្រើនលើក​ផងដែរ​។​
​យ៉ាងណាក៏ដោយ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​របៀបវារៈ​៤ ជាពិសេស​របៀបវារៈ​ចុងក្រោយ ស្ដីពី​សេចក្ដីព្រាងច្បាប់​សហជីព ពិតជា​មានការ​ចម្រូងចម្រាស់​ខ្លាំង ហើយ​ក្រុម​សហជីព និង​សមាគម​ពាក់ព័ន្ធ បាន​ដង្ហែ​ក្បួន​ដាក់​ញត្តិ ធ្វើ​សន្និសីទកាសែត និង​ឈានដល់​ការប៉ះទង្គិច​គ្នា​ទៀតផង នៅ​រង្វង់​មូល​សម្ដេច​សង្ឃ ជួន ណាត​៕

38990345-4f58-4285-ad22-7b6843523ed91