រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត ៣នាក់ រងរបួសធ្ងន់ ៨នាក់ និងរបួសស្រាល ៣នាក់។ នេះបើយោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ទាំង ៨លើក បានបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន ៩គ្រឿង, រថយន្តតូច៤គ្រឿង និងថ្មើរជើង ២នាក់។ ប្រភពបញ្ជាក់ថា មូលហេតុមកពី បើកបរក្នុងល្បឿន លឿន៤លើក(ស្លាប់ ២នាក់),មិនគោរសិទ្ធិ៣លើក និងស្រវឹង១លើក។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក មាន មធ្យោបាយ ចូលគោលដៅចំនួន ៣៥.០១៤គ្រឿង (ម៉ូតូ ៦៤ភាគរយ), មធ្យោបាយល្មើស ៥.៤៩៣គ្រឿង, (ម៉ូតូ ៦៨ភាគរយ), អប់រំ ២.៥៩៩គ្រឿង ស្មើនឹង ៤៧ភាគរយ និងពិន័យ ២.៨៩៤គ្រឿង (បង់ប្រាក់ ៨៧ភាគរយ)៕
ស្លាប់៣នាក់ របួស១១នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ