ឈើ​ធ្លាក់​សង្កត់​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ជា​បុគ្គលិក​កែច្នៃ​ដើម​កៅស៊ូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី ឈើ​កៅស៊ូ​ធ្លា​ក់លើ ខណៈ​កំពុងធ្វើការ​ងារ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​ប្រមាណ​១០ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​
​មន្ត្រីនគរបាល​ក្រុង​សួង បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​កែច្នៃ ដើម​កៅស៊ូ មាន​ទី​លំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។ មន្ត្រី​រូបនោះ​បញ្ជាក់ថា ពេល​ស្លាប់​នោះ​គឺ​ជនរងគ្រោះ​កំពុង​កត់​បញ្ជី​ឈើ ក៏​ស្រាប់តែ​ធ្លាក់​ឈើ​ពីលើ លេ​វី​ល័​រ សង្កត់​លើ បណ្តាល​ឲ្យ​បោក​ក្បាល ស្លាប់​តែម្តង​៕

75486708f38a1702a9551c29d0ebfe1092