កម្មករ​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយសារ​ក្លិន​កៅស៊ូ និង​ធ្វើការ​លើស​ម៉ោង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​យ៉ាងហោចណាស់​ក៏មាន​កម្មករ​ប្រមាណ​៣០​នាក់​ដែរ ដែល​បាន​ដួលសន្លប់​នៅក្នុង​រោងចក្រ​ស្បែកជើង​មួយកន្លែង ស្រុក​សំពៅ​លូន ដែល​ចាំបាច់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ដើម្បី​សង្គ្រោះ ដោយសារតែ​ពួកគេ​មានការ​អស់កំលាំង​ក្នុងការ​ខំធ្វើការ​លើស​ម៉ោង​ផង​និង​ការទទួល​ស្រូបយក​ក្លិន​សារធាតុ​ជ័រកៅស៊ូ​ពី​ក្នុង​រោងចក្រ​នោះ​ផង ទើប​ធ្វើអោយ​ពួកគេ​មានការ​ដួលសន្លប់​ជា​បន្តបន្ទាប់​បែបនេះ ។​
​តាម​សេចក្តីរាយការណ៍​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ បានអោយដឹងថា ចាប់ពី​ម៉ោង​១០ និង​១០​នាទី ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ត្រង់ចំនុច​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​មួយកន្លែង ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង គឺមាន​កម្មករ​ដែល​ប​ម្រើ​ការ​ជា​កម្មករ​នៅក្នុង​រោងចក្រ​នោះ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដែល​គិត​មកទល់នឹង​ម៉ោង​១១​គត់ មាន​ចំនួន​៣០​នាក់​ហើយ​ដែល​ក្នុងនោះ​គឺមាន​នារី​ចំនួន​២៩​នាក់ ។​
​ប្រភព​ដដែល​បាន​បន្តថា នៅពេល​នោះដែរ​គឺមាន​កម្មករ​ជាច្រើន​នាក់​បាន​រត់​ចេញមកក្រៅ​និង​ធ្វើអោយ​មានការ​ភ្ញា​ល់​ផ្អើល​យ៉ាងខ្លាំង ដោយសារ​តែមាន​កម្មក​រ​ជាច្រើន​នាក់​បាន​ដួលសន្លប់​បែបនេះ ហើយ​នៅពេល​នោះដែរ គេ​ស​ង្គេ​ត​ឃើញថា ទាំង​ខាង​សមត្ថកិច្ច​ក៏ដូចជា​ខាង​រោងចក្រ បាន​យក​រថយន្ត​មួយ​ជួយ​ដឹក​កម្មករ​ទាំងនោះ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ។​
​នៅពេល​នោះដែរ​ក៏មាន​កម្មករ​ខ្លះ​បានដឹងខ្លួន និង​មាន​អ​ការៈធូរស្រាល​ឡើងវិញ ដោយ​ពួកគេ​បាន​និយាយថា បញ្ហា​នេះ​គឺ​បណ្តាលមកពី​ការ​ខំប្រឹងប្រែង​ធ្វើការ​លើស​ម៉ោង​ដោយ​គ្មាន​ពេល​សម្រាក ព្រមទាំង​មានការ​បង្ខំ​អោយធ្វើ​ការ​ពី​សំណាក់​ថៅកែ​ដែលជា​ជនជាតិ​ថៃ ផងដែរ ដែល​ពួកគេ​មិន​អនុញ្ញាតិ​អោយ​ឈប់សម្រាក​ដោយ​គ្មាន​ហេតុផល​នោះឡើយ​ហើយ​ម្យ៉ាងទៀត រោងចក្រ​ពុំមាន​បង្អួច​ត្រឹមត្រូវ​ដើម្បីអោយ​ខ្យល់​ចេញចូល ដែល​បញ្ហា​នេះហើយ​បានធ្វើអោយ​សារធាតុ​ក្លិន​ជ័រ​មិនអាច​ហោះហើរ​ចេញ​ក្រៅ​បាន ទើប​បង្កអោយមាន​ការ​ពុល​បែបនេះ ។
​គួរ​បញ្ជាក់ដែរថា កន្លងមក​រោងចក្រ​នេះ​ធ្លាប់​បង្កបញ្ហា​បែបនេះ​ច្រើនដង​មកហើយ ដោយ​គ្រាន់តែ​មិនមាន​ទ្រង់ទ្រាយ​ធំ​តែប៉ុណ្ណោះ ហើយក៏​គ្មាន​ដំំ​ណោះ​ស្រាយ​ពី​សំណាក់​អ្នកដឹកនាំ​ក្នុង​រោងចក្រ​នេះដែរ រឿង​ដែល​សំខាន់​គឺ កម្មករ​មិនមាន​អ្នក​ម្នាក់​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅក្នុង​រោងចក្រ​ឡើយ ដោយសារតែ​មានការ​គ​ម្រាម​ថាបើ​មានការ​បែកធ្លាយ​រឿង​អ្វីមួយ​ពី​កម្មករ​ណា​ម្នាក់ នោះ​រោងចក្រ​នឹង​បញ្ឈប់​ការងារ​ភ្លាម ទើប​ពុំមាន​នរណា​ហ៊ាន​ទម្លាយ​រឿង​ប្រាប់​សារព័ត៌មាន​ឡើយ ។​
​ក្រោយពេល​កើតហេតុ កម្ពុ​ជាថ្មី បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​រោងចក្រ​ដែល​នៅក្នុង​ប្រទេស​ថៃ ឈ្មោះ ចែ​អេ និង​ចែ​អយ ដែល​ត្រូវជា​បងប្អូន​បង្កើត តាមរយៈ​ទូរស័ព្ទ​ដែរ​ប៉ុន្តែ​ទូរស័ព្ទ​ត្រូវបាន​បិទ មិនអាច​ទាក់ទង​បានឡើយ ហើយ​រហូតដល់​ពេលនេះ កម្មករ​មួយចំនួន​បាន​ធូរស្រាល​ខ្លះ​ហើយ​៕

12345