គយប៉ោយប៉ែតចាប់បានកាំភ្លើងខ្លី៣០ដើម និងគ្រាប់ជាង២ម៉ឺនគ្រាប់បង្កប់ក្រោមទំនិញ
ខេត្តបន្ទាយមានជ័យ៖មន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខតាកែវ 3A-1599 ដោយពិនិត្យរកឃើញលួចនាំចូលកាំភ្លើងខ្លី ប្រើហ្គាសចំនួន៣០ដើម ដែលឈ្មួញទុច្ចិរតលួច បង្កប់ចូលក្នុងរថយន្តដឹកទំនិញ នាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែត។ ការឃាត់នេះធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦៕ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖