ACU សម្រេច​បញ្ជូន​លោក ស៊ុត ឌី​ណា ទៅ​តុលាការ​នៅ​ព្រឹក​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU សម្រេច​បញ្ជូន​លោក ស៊ុត ឌី​ណា មកកាន់​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​បន្ត​សាកសួរ​អំពី ការប្រព្រឹត្ត​អំពើពុករលួយ បន្ទាប់ពី​សាកសួរ​នៅ ACU អស់​រយៈពេល​៤​ថ្ងៃ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​សំណុំរឿង​អំពើពុករលួយ​របស់ លោក ស៊ុត ឌី​ណា ត្រូវបាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​អ្នក​កាន់​សំណុំរឿង និង​សាកសួរ​អំពី​ដំណើររឿង​ថា តើ​ត្រូវ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់​។​
​គួរ​បញ្ជាក់ថា លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​កូរ៉េខាងត្បូង​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ឃាត់ខ្លួន​មក​សាកសួរ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦​កន្លងទៅនេះ​បន្ទាប់ពី​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៣​មេសា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​៕

fn-2016-04-04-12-35-15-1