ឧកញ៉ា សៀង ចាន់​ហេង ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​ឆ្លើយ​ដោះ​បន្ទុក​លើ​សំណុំរឿង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហោ លី​ណា បានចេញ​ដីកា​បង្គាប់​ឲ្យ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ចូលខ្លួន​ឆ្លើយ​ដោះ​បន្ទុក​លើ​សំណុំរឿង​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ ។ ការចេញ​ដីកា​កោះហៅ​នេះ​ធ្វើឡើង​តាម ពាក្យបណ្តឹង​របស់លោក​ស្រី​ឧកញ៉ា លឹម ឃី អាយុ​៣៩​ឆ្នាំ ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​០២ ខណ្ឌទួលគោក​។​
​យោងតាម​ដីកា​របស់​ព្រះរាជអាជ្ញា បញ្ជាក់ថា​៖ «​សម្រេច​បង្គាប់​ឲ្យ​ជនជាប់ចោទ​ឈ្មោះ សៀង ចាន់​ហេង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​»​។​
​គេ​មិនទាន់​ដឹង​ព័ត៌មាន​ច្បាប់​លាស់ ទាក់ទង​សំណុំរឿង​ខាងលើនេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង មាន​បញ្ហា​ច្រើន​ក្នុង​មុខរបរ​៕

fn-2016-04-07-08-57-55-1fn-2016-04-07-08-57-55-2