អ្នកនាំពាក្យ CPP ៖ រឿង​លោក សម រង្ស៊ី រិះគន់​មិនមាន​ស្អី​ចម្លែក​នោះទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សុខ ឥ​សាន្ត​អ្នកនាំពាក្យ គណបក្ស ប្រជាជន​កម្ពុជា (CPP) ថ្លែងថា រឿង​លោក សម រង្ស៊ី ប្រធាន​បក្សប្រឆាំង​រិះគន់​រាជរដ្ឋាភិបាល វា​មិនមែនជា​រឿង​ចម្លែក​នោះទេ ។ ប៉ុន្តែ​អ្វីដែល​ចម្លែក​គឺ​លោក សម រង្ស៊ី សរសើរ​រាជរដ្ឋាភិបាល​ទៅវិញ​ទេ ។ ការ​ថ្លែង​ដូច្នេះ គឺ​បន្ទាប់ពី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ប្រដូច​រាជរដ្ឋាភិបាល កម្ពុជា​បច្ចុប្បន្ន ទៅនឹង​របប​ការដឹកនាំ​ប្រទេស​ប៉ូឡូញមុន​និង​អំឡុង​ឆ្នាំ ១៩៩០។​
​លោក សុខ ឥ​សាន្ត បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី មិនដែល​និយាយ​សរសើរ រាជរដ្ឋាភិបាល​គណបក្ស ប្រជាជន​កម្ពុជា​ទេ ព្រោះ​វា​ជា​ទម្លាប់ និង​ផ្នត់គំនិត របស់គាត់​ទៅហើយ អីចឹង​មិនមែនជា​រឿង​ចម្លែក​ទេ ដែល​តែងតែ​រិះគន់ និង​វាយប្រហារ គណបក្ស​ប្រជាជន​នោះ។​
​អ្នកនាំពាក្យ CPP រូបនោះ បាន​បន្ថែមថា ទង្វើរ​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​មិនមែន​តែ លោក សម រង្ស៊ី​នោះទេ គឺ​តាំងពី​ពូជពង្ស របស់គាត់​មកម្ល៉េះ ។ ឪពុក​របស់គាត់ (​សម សារី​) បានធ្វើ​បាប​អតីត ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ បរម​រតន​កោដ្ឋ​មិនតិច​នោះទេ អីចឹង​គឺ​ស្លឹកឈើ​ជ្រុះ មិន​ឆ្ងាញ​ពី​គល់​នោះឡើយ៕

25ada11ebac82bce51204e92346eb894