ខេត្តរតនគិរី៖រថយន្តដឹកឈើចំនួន២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ត្រាបពេលចរាចរណ៍តាមច្រករបៀងមួយកន្លែង ចេញទៅប្រទេសវៀតណាមស្ថិតក្នុងភូមិភិ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ សកម្មភាពបង្ក្រាបនេះនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបានប្រាប់ឲ្យដឹងថា រថយន្តចំនួន២គ្រឿងខាងលើដែលផ្ទុកឈើប្រភេទសុក្រំចំនួនជិត៤គីបត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបរកែវនិងសហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនគោកលេខ៥០៩បង្រាបបានរថយន្តដឹកឈើម៉ាកលុចស៊ីសមួយគ្រឿងនិងរថយន្តឡង់គ្រីស័រដែលឈ្មួញល្មើសច្បាប់នៅតែបន្តដឹកលក់ឲ្យឈ្មួញវៀតណាមដដែល។ ចំណែកឯអ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង ហើយក៏បានផ្គើនទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ
រីឯរថយន្តចំនួន២គ្រឿងមន្ត្រីជំនាញបានអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវនៅរសៀលថ្ងៃទី៦ខែមេសានេះដើម្បើចាត់ការទៅតាមផ្លូវច្បាប់ព្រៃឈើផងដែរ៕