រាជធានីភ្នំពេញ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់អ្នកកាសែតត្រួសៗ ថា លោក ស៊ុត ឌីណា កំពុងប្រឈមមុខនឹងបទល្មើសចំនួន២ករណី គឺកិបកេងលុយខុសច្បាប់ និងរំលោភអំណាច ហើយអាចមានបទល្មើសផ្សេងៗ ទៀត ។ លោកក៏បានព្រមានចំពោះអ្នកដែលធ្វើការផ្សព្វផ្សាយប្រឆាំងនឹងចំណាត់ការ លើសំណុំរឿងលោក ស៊ុត ឌីណា ដែលអាចថា នឹងប្រឈមមុខបទបរិហាកេរ្តិ៍ ។
ប្រធាន ACU ថែមទាំងបញ្ជាក់ថា លោក ស៊ុត ឌីណា មានដី១០កន្លែង ផ្ទះ២កន្លែង ហើយមានសាច់ប្រាក់នៅក្រៅធនាគារចំនួន ៧,២លានដុល្លារ ខណដែលអង្គភាព ACU មានឯកសារគ្រប់គ្រាន់ ។ ទន្ទឹមនោះលោក ស៊ុត ឌីណា ត្រូវបានរកឃើញថា សកម្មភាពរបស់គាត់ដែលចាយលុយផ្ទាល់ខ្លួនចំនួន៧៥០០ដុល្លារក្នុងមួយខែ និងសម្រាប់ស្ថានទូត២ម៉ឺនដុល្លារក្នុងមួយខែ ប៉ុន្តែសាច់លុយទាំងនោះ យើងមិនទាន់ដឹងថា នៅកន្លែងណានោះទេ តែយើងនឹងតាមរកទៀត ព្រោះយើងមានឯកសារជាក់លាក់អស់ហើយ៕