បញ្ហា​ប្រឈម​ពេលដែល​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​អាកាសធាតុ​ក្តៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​សុខភាព​៖​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា អំឡុងពេល​អាកាសធាតុ​ក្តៅ មនុស្ស​ដែល​ធ្វើ​លំ​ហាត់ ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ​ត្រូវការ​ប្រុងប្រយ័ត្ន​ដើម្បី​ជៀស វាង​ពី​ការគ្រោះថ្នាក់​ដោយ​កម្តៅថ្ងៃ​។​
​ការរក្សា​ជាតិ​ទឹក គឺជា​រឿង​សំខាន់ ហើយ​អាច​រក្សាបាន​ដោយ ការ​ផឹកទឹក​ច្រើន​៣០​នាទី មុននឹង​ធ្វើ​លំ​ហាត់ប្រាណ ហើយ​ផឹក​យ៉ាងហោចណាស់​១៧៤​មី​លី​លីត្រ រៀងរាល់​២០​នាទី​ម្តង​អំឡុង​ពេលធ្វើ លំ​ហាត់ប្រាណ​ហើយ សូម​ផឹក​លើសពីនេះ នៅពេលដែល​អ្នក​ស្រេកទឹក​យូរ បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ​។​
​ក្នុងករណីនេះ ទឹក​ប៉ូវ​កម្លាំង​អាចមាន​អត្ថប្រយោជន៍​ជាង​។ មធ្យោបាយ​ដទៃទៀត គឺ​ដើម្បី​សម្រប​ខ្លួន​របស់​អ្នក​ទៅ នឹង​លំ​ហាត់ប្រាណ​នៅក្នុង​អាកាសធាតុ​ក្តៅ​។ នៅពេលដែល​ខ្លួន​របស់​អ្នក​ស៊ាំ អ្នកនឹង​ឆាប់​បែកញើស បង្កើត​ញើស​បន្ថែម និង​បាត់បង់​អេ​ឡិច​ត្រូ​លីត្រ​តិចតួច​។​
​អត្ថប្រយោជន៍​នៃ​ការ​ស៊ាំ នឹង​អាកាសធាតុ​រួមមាន ដំណោះស្រាយ​នៃ​ការបន្ថយ សីតុណ្ហភាព​របស់ខ្លួន​, បន្ថយ​ចង្វាក់បេះដូង​អំឡុងពេល ធ្វើ​លំ​ហាត់ប្រាណ និង​បន្ថយ​ហានិភ័យ​នៃ​ការខ្វះ​ជាតិ​ទឹក​៕

iPod-2