ស្លាប់​៩​នាក់ របួស​១៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១៥​លើក ក្នុងនោះ​យប់ ៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​១៥​លើក​នេះ បណ្តាល​ឲ្យ ខូចខាត​យានយន្ត សរុប​ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង ,​រថយន្ត​ធុន​ធំ ៤​គ្រឿង​។ មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៩​លើក (​ស្លាប់​៧​នាក់​), មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក​, ស្រវឹង ១​លើក (​ស្លាប់​១​នាក់​), ងងុយដេក ១​លើក ។ ក្នុងនោះ អ្នក​មិន​ពាក់មួក សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៤​នាក់ (​យប់ ៨​នាក់​)​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៨​លើក , ផ្លូវ​ខេត្ត​ក្រុង ៥​លើក​, ផ្លូវលំ ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៧​លើក​, រថយន្ត​ធុន​ធំ ២​លើក​, គោយន្ត ១​លើក​, ណូរី ១​លើក​។​
​របាយការណ៍​បញ្ជាក់ថា ខេត្ត​រាជធានី​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន​៖​ខេត្តកំពង់ឆ្នាំង ២​លើក ស្លាប់​៣​នាក់ (​ស្រី​១​នាក់​), ព្រៃវែង ២​លើក ស្លាប់​១​នាក់ (​ស្រី​) របួស​៣​នាក់ (​ស្រី​២​នាក់​), កណ្តាល ២​លើក ស្លាប់​១​នាក់ (​ស្រី​) របួស​១​នាក់​, ស្ទឹងត្រែង ២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ប៉ៃលិន ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ព្រះសីហនុ​១​លើក​ស្លាប់​១​នាក់ និង​ព្រះវិហារ​១​លើក​ស្លាប់​១​នាក់​៕

fn-2016-04-06-10-41-05-3