តំណាងរាស្ត្រ CNRP លោក អ៊ុំ សំអាន ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន
ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ(CNRP) ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនហើយ នៅវេលាម៉ោងប្រមាណជាង១២យប់រំលងអធ្រត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកបានត្រឡប់មកដល់កម្ពុជាកាលពីម្សិលមិញ។
បើយោងតាមមន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តសៀមរាបថ្លែងប្រាប់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ ហើយនៅពេលនេះលោក អ៊ុំ សំអាន កំពុងបញ្ជូនមកកាន់រាជធានីភ្នំពេញ។ ការបញ្ជូនខ្លួនលោក អ៊ុំ សំអាន អាចនឹងមកដល់រាជធានីភ្នំពេញ នៅម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ៕