អ្នកនាំពាក្យ CPP ពន្យល់​ពី​ការចាប់ខ្លួន​លោក អ៊ុំ សំអាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សុខ ឥ​សាន្ដ អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា (CPP)​បាន​ថ្លែង​អះអាងថា អភ័យឯកសិទ្ធិ​ការពារ តែ​តំណាងរាស្ត្រ​ណា ធ្វើ​ការងារ​ត្រូវ​ច្បាប់ បើ​តំណាងរាស្ត្រ​ណា ធ្វើការ​ខុសពី​ច្បាប់​កំណត់ អភ័យឯកសិទ្ធិ​មិនអាច ការពារ​បានឡើយ គឺ​ត្រូវ​ចាប់ខ្លួន​ប៉ុណ្ណោះ​។​
​លោក សុខ ឥ​សាន្ដ បានបញ្ជាក់​បន្ថែមថា “​ការចាប់ខ្លួន អ្នកតំណាងរាស្ត្រ គណបក្ស​ស​ង្គ្រាះ​ជាតិ (CNRP) លោក អ៊ុំ សំអាន គឺ​ត្រូវ​នឹង​នីតិវិធី​ច្បាប់​។ លោក​បន្តថា អភ័យឯកសិទ្ធិ​សម្រាប់​ការពារ តែម​ន្ដ្រី​និង​តំណាងរាស្ត្រ ឲ្យ​ធ្វើការ​ត្រឹមត្រូវ ប៉ុន្ដែ​អភ័យឯកសិទ្ធិ​មិន​ការពារ មន្ដ្រី​តំណាងរាស្ត្រ​ណា ធ្វើ​ខុសពី​ច្បាប់​”៕

fn-2016-04-11-07-56-21-2