សមត្ថកិច្ច​អះអាងថា តារា​សម្តែង សា​រ៉ាវ​ឌី ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​សមត្ថកិច្ច​ខេត្តព្រៃវែង​បាន​អះអាងថា តារា​សម្តែង អ្នកស្រី សា​រ៉ាវ​ឌី និង​បុរស​ម្នាក់ទៀត ពិតជា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​និង​ករណី​ប្លន់ ឬ​រំលោភ​នោះទេ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​បញ្ជាក់ថា តាម​ការសន្និដ្ឋាន​នៅ​កន្លែងកើតហេតុ ល្បឿន​ម៉ូតូ​ដែល​ជនរងគ្រោះ​ទាំងពីរ​នាក់​នេះ​ជិះ គឺ​លឿន​ខ្លាំងណាស់ ទើប​បណ្តាល​ឲ្យ​បុក​បង្គោល​ហើយ​ដួល​របួស​ធ្ងន់ធ្ងរ មាន​ជាប់​គ្រួ​សព​ញ​ខ្លួន ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​មិនទាន់​ស្លាប់ ប៉ុន្តែ​លោក​មិនអាច​បញ្ជាក់ថា ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ​ទើប​ជនរងគ្រោះ​ស្លាប់​នោះទេ​។​
​លោកស្នងការ​នគរបាល​ក៏បាន​បញ្ជាក់​បន្ថែមថា ក្រោយ​កើតហេតុ អតីត​តារា​សម្តែង សា​រ៉ាវ​ឌី បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ឯ​បុរស​ដែលជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​ក្លិន​ស្រា ហើយ​មាន​ជាប់​គ្រួស​នៅ​កញ្ចឹងក​។ លោកស្នងការ​រូបនោះ​អះអាងថា ចំពោះ​ការចុះពិនិត្យ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ ក៏មាន​វត្តមាន​ឧ​ត្ត​ម​សេនីយ៍​មួយរូប​នៅ​ក្រសួងការពារជាតិ​ដែលជា​សាច់ញាតិ​គ្រួសារ​អ្នកស្រី សា​រ៉ាវ​ឌី​ផងដែរ ហើយ​ចំពោះ​ករណី​រហែក​សំលៀកបំពាក់​គឺ​បណ្តាលមកពី​ជនរងគ្រោះ ដួល​អូស​និង​គ្រួស​លើផ្លូវ ហើយ​ពុំ​ឃើញ​មាន​ភស្តុតាង​ណា​ជាប់​ពាក់ព័ន្ធ​និង​ករណី​ប្លន់ ឬ​រំលោភ​នោះទេ​៕

2102264ff267fdc2c35e64ea70e3606d9b7d5f3a664b242d095c2b638c8647c534a5129c25bf6bbe9eac7d7a37ffab0673e77261