ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៣១​ខ្នង​នៅ​ស្រុក​ព្រះនេត្រព្រះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​៣​ភូមិ​នៅ​ស្រុក​ព្រះនេត្រព្រះ​ត្រូវបាន​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​អស់​ស្ទើរតែ​ទាំងស្រុង​តែ​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ពុំមាន​មនុស្ស សត្វ រងរបួស​ឬ ស្លាប់​ឡើយ​។​
​លោក លី សុវណ្ណ​រិ​ទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​នៅវេលា ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦​នេះ​ស្រាប់​តែមាន​ភ្លៀង​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​បក់​មក​ចំ​ភូមិ​ចំនួន​៣​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣១​ខ្នង ក្នុងភូមិ កំព្រា​ម​៧​ខ្នង​ក្នុងភូមិ អន្លង់​សា​១​ខ្នង​ក្នុងភូមិ តា​អំ​២៣​ខ្នង​សរុប​រួម​ចំនួន​៣១​ខ្នង​ក្នុង​៣១​ខ្នង​នោះ​មានផ្ទះ​ប្រជាពលរដ្ឋ​របើក​ដំបូល​ប្រកស​ង្គ​សី​ទាំងស្រុង​ក៍មាន ដួលរលំ​ទាំងស្រុង​ក៏មាន​។​
​លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់​ទៀតថា​ក្រោយពី​ហេតុការណ៍​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​រួចមក លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក បាន​ដឹកនាំ​ក្រុមការងារ​មានដូចជា​លោក​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ នគ​បាល​ស្រុក​ព្រះនេត្រព្រះ ព្រះ​ទាំង​មន្ត្រី​យោធា​ជាច្រើន​នាក់​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួច​ធ្វើការ​ស្រង់​ស្ថិតិ​ផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ហើយក៏​បាន​ជួយ​សំរួល​និង​ធ្វើការ​រៀបចំផ្ទះ​ប្រជាពលរដ្ឋ​ណា​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ដើម្បី​ជាទី​ជម្រក​បណ្តោះអាសន្ន​ដ​ល់​ពួកគាត់​ផងដែរ​ហើយ​ក្រុមការងារ​របស់លោក​បាន​យក​ខ្នង​ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​យក​អំណោយ​ទៅ​ចែក​និង​រៀបចំ​ធ្វើ​ផ្ទះ​ជួន​ពួកគាត់​ឡើងវិញ​។​
​លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់​ទៀតថា​ឆ្នាំមុន​នោះ​ស្រុក​របស់គាត់​ពេល​បញ្ចប់​ក្នុង​ថ្ងៃ​ត្រាស់​នោះដែរ​ក្នុងភូមិ​មួយចំនួន​ក៏ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ង​ផងដែរ​ស្រាប់តែ​ឆ្នាំនេះ​ក្នុង​ថ្ងៃ​បញ្ចប់​ត្រាស់​នោះដែរ​ក៏មាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរ​។​លោក​ក៏បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ពេល​មាន​ភ្លៀង​អម​ទៅដោយ​ខ្យល់​កន្ត្រាក់​ហើយ​នោះ​ត្រូវតែ​រត់ទៅរក​ទីកន្លែង​ណា​ដែលមាន​សុ​វត្តិភាព​ជាសវាង​អស់​ផ្ទះសម្បែង​ហើយ​ជួប​និង​គ្រោះថ្នាក់​ស្លាប់​ដល់​អាយុជីវិត​ខ្លួន​បន្តទៀត​៕

c14b5271-e67c-46f2-b157-24689c28fb1932837788-80e5-432b-aca1-1d8a4713cfe612d3ded7-d32b-45aa-9f50-3f78ef0affe7