ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋបានប្រទះឃើញ គោចំនួន៣ក្បាល ដែលត្រូវចោរលួចពីយប់ ហើយពន្លះសាច់យកគ្មានសល់កាលពីម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៨ ខែមេសា នៅក្នុងព្រៃឃុំកំភុន ប៉ុន្តែនៅសល់តែ សាច់មួយចំនួន ប៉ុណ្ណោះ បន្ទាប់ពីក្រុមចោរ ពន្លះសាច់យកទៅអស់។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍កំភុន បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមសា លោក ហ៊ុម កញ្ញា ដែលជាម្ចាស់ បានយកគោចង ក្នុងក្រោលដូចសព្វដង លុះព្រឹកឡើង បម្រុងយកគោ ចេញពីក្រោល ដូចរាល់ដង តែបាត់មិនឃើញ។ មន្ត្រីនគរបាលបន្តទៀតថា ក្រោយពីបាត់គោ ម្ចាស់គោ បាននាំបងប្អូនដើររក តាម វាលស្រែ រួចទើបប្រទះឃើញ ខ្មោចគោ ត្រូវក្រុមចោរ លួចកាប់ នៅក្រោយស្រែថុង កនុង ភូមិកំភុន ដោយកាប់យកកំភ្លៅ ចំនួន៨ និងគ្រឿងក្នុង ២ក្បាល យកទៅបាត់ ហើយសាច់ដែលនៅសេសសល់ ត្រូវបានម្ចាស់ យកត្រឡប់ទៅផ្ទះវិញ៕