រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹង ទូតអាមេរិក William A. Heidt នឹងធ្វើសន្និសីទកាសែតនា រសៀល ថ្ងៃទី១៨នេះបន្ទាប់ពីលោក និង មន្ត្រីអន្តរក្រសួងរាជរដ្ឋាភិបាល ជិះ ឧទ្ធម្ភាគចក្រមើល ព្រៃឡង់ ខណៈដែលព្រៃនេះ មានការរិះគន់យ៉ាងខ្លាំងថា មានការកាប់ បំផ្លាញច្រើននោះ ។ លោក Heidtនឹងធ្វើសន្និសីតកាសែត នៅ វេលាម៉ោង១២និង៣០ នៅសណ្ឋាគារហូហ្វីតែល រាជ ធានីភ្នំពេញស្តីអំពីស្ថានភាព ទូទៅរបស់ព្រៃឡង់ក្រោយពីលោក និង លោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហា ផ្ទៃនិង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាល ព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេ សាទ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការ អភិវឌ្ឍន៍ អន្តរជាតិ (USAID) ក៏ចូលរួម ផងដែរជាផ្នែកមួយ នៃគំរោងគាំទ្រព្រៃឈើនិងជីវសាស្ត្រចំរុះដែលអនុវត្ត ដោយ អង្គការ Winrock International បានជិះឧទ្ធម្ភាគចក្រនោះ។
បើតាមសេចក្តីជូនដំណឹង “បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រ នេះគឺដើម្បីលើកកំពស់ ការយល់ដឹងលើការ បំផ្លាញ ព្រៃឈើ និង បង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុង ការការពារព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួង បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទហើយនិងក្រសួង មហាផ្ទៃជួយបង្ហាញអោយឃើញការគាំទ្រនិងកិច្ចសហប្រតិបតិ្ត ការ អន្តរក្រសួងក្នុង ការការពារព្រៃឡង់” ៕