ខេត្តព្រៃវែង៖បុរសវយ័ចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុខណៈប្រពន្ធកាប់មួយពូថៅចំគល់.ក ព្រោះរយៈពេលកន្លងមកជនរងគ្រោះ តែងតែផឹកស្រាជាប្រចាំ ហើយប្រើអំពើហិង្សាមកលើប្រពន្ធកូន រហូតគំរាមសំលាប់ទាំងពូជទៀតផង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១៖០០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះជាប្តីមានឈ្មោះ ហឿន ហ៊ន ភេទប្រុសអាយុ៤៧ឆ្នាំ មានស្រុកកំណើត ភូមិខ្យា ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានមកយកប្រពន្ធនៅភូមិកើតហេតុ ដែលជាជនសង្ស័យ រយៈពេល២០ឆ្នាំហើយ ។ចំណែកប្តីមានមុខរបរមិនពិតប្រាកដហើយ តែងតែផឹកស្រាស្រវឹង រករឿងវាយដំធ្វើបាប ប្រពន្ធកូនស្ទើរតែរាល់ថ្ងៃ មិនដែលស្រាកស្រានឡើយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាជនសង្សយ័ខាងលើមានឈ្មោះ យួន សុភា ភេទស្រី ត្រូវជាប្រពន្ធជនរងគ្រោះ អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងមានកូនក្នុងបន្ទុក២នាក់ ឈ្មោះ ឌុច សុភារ៉ា ភេទស្រីអាយុ១៨ឆ្នាំនៅរៀន និង ឈ្មោះ ឌុច ភីដូល ភេទប្រុស អាយុ១៥ឆ្នាំ នៅរៀន។ករណីនេះអាចថាស្ដ្រីជាជនសង្សយ័ គាត់ទ្រាំនិងទង្វើរបស់ប្ដីលែងបាន ទើបសម្រេចចិត្តយកពូថៅ ដែលប្ដីសំលៀងទុកកាប់ប្រពន្ធកូននោះ មកកាប់លើប្តីរបស់ខ្លួនឲ្យស្លាប់ដូច្នេះទៅ៕