ករណី​ក្របី​វ័ធ​កូន​ស្លាប់​និង​ឱ​ពុក​របួសធ្ងន់ ជនរងគ្រោះ​សំណូមពរ​អោយ​អភិបាលខេត្ត​ជួយ​រក​យុត្តិធម៌
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​ករណី​ក្របី​វ័ធ​កូន​ស្លាប់​និង​ឱ​ពុក​របួសធ្ងន់​ធ្លាយ​ពោះ ពេល​អុំទូក​មើល​ស​ន្ទួ​ច​នៅ​វាល​ស្ទឹង​ត្រាប់ កាលពី​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​កន្លងមកនេះ ជនរងគ្រោះ​សំណូមពរ​អោយ​អភិបាលខេត្ត និង​តុលាកា​ជួយ​រក​យុត្តិធម៌​អោយបាន​ឆាប់​។​
​លោកស្រី ស៊ុន យ៉​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិប​ញ្ញា ឃុំ​កំពុងព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​បានអោយដឹង​នៅ​ថ្ងៃទី​១៧ ខែមេសា​នេះ​ថា​៖ ហេតុការណ៍​ដ៏​អាក្រក់​ដែល​ធ្លា​ក់លើ​ក្រុមគ្រួសារ​របស់លោក​ស្រី​នៅ​វាល​ស្ទឹង​ត្រាប់​បណ្ដាលអោយ​ឱ​ពុក​និង​កូន ម្នាក់​ត្រូវស្លាប់ ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ហ្វូង​ក្របី​បែន​ទាំង​កម្រោល​បន្ដរ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា មកទល់ពេលនេះ​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ​នៅ​មិនទាន់មាន​ការដោះស្រាយ​ណាមួយ​ឡើយ បើទោះបី​បាន​ស្គាល់​យ៉ាងច្បាស់​នូវ​ម្ចាស់​ក្របី​យ៉ាងណាក៏ដោយ​។​
​លោកស្រី​បាន​បន្ដ​រថា​៖ ក្រោយពេល​កើតហេតុ​លោកស្រី​បានដាក់​ពាក្យបណ្ដឹង​ទៅដល់​នគរបាល​ស្រុក​ដែរ តែ​បានត្រឹមតែ​ការ​រងចាំ​ថ្ងៃនេះ ថ្ងៃនោះ​ប៉ុណ្ណោះ​ព្រោះ​រវល់ រហូតដល់​ថ្ងៃទី​០៦ ខែមេសា​ទើប​នគរបាល​នាំ​ឡើងទៅ​ប្ដឹង​ផ្ទាល់​ដល់​តុលាកា​តែម្ដង ការ​ទៅដល់​តុលាកា​នេះ​លោកស្រី​ត្រូវបាន​ក្រុមការងារ​ទទួល​ពាក្យបណ្ដឹង​តម្រូវ​បង់ប្រាក់​ចំនួន​១៧​ម៉ឺន​រៀល​ជា​ប្រាក់​បង់ពន្ធ​ស្របតាម​ចំនួន​សំណង​ដែល​ជនរងគ្រោះ​បានទាមទា​ចំនួន​២០​លាន​រៀល​។ បន្ទាប់​ពីនេះ​លោកស្រី​ត្រូវ​បង់ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទៀត​ជា​ប្រាក់​ដើរ​ក្ដី ប៉ុន្ដែ​លោកស្រី​មិនមាន​លុយ​បង់​ឡើយ​ហើយក៏​ត្រឡប់មកផ្ទះ​វិញ​។​
​លោក​ជា តុត អាយុ​៥៥​ឆ្នាំ​ជា​ជនរងគ្រោះ​របួសធ្ងន់​ក្នុង​សភាព​ស្ទើរតែ​មិនទាន់​ជាសះស្បើយ​ទាំងស្រុង​ផង​នោះបាន​ទ​ទួ​ច​សំណូមពរ​ដល់​ឯកឧត្តម អភិបាលខេត្ត​បាត់ដំបង លោក​ប្រធាន​តុលាកា​មេត្តាជួយ​ដំណើការ ក្នុងការ​ដោះស្រាយ​អោយបាន​ឆាប់​ផង​ព្រោះ​គាត់​ជា​ចាស់​អស់​ទីពឹង​ហើយ ហើយ​ក្រីក្រ​ទៀត​។​
​លោក​មួរ ឡាន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានបញ្ជាក់​អោយដឹងថា​៖ ក្រោយពេល​កើតហេតុ​លោក​បាន​ហៅ​ម្ចាស់​ក្របី​ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ​ដែរ​តែ​មិនឃើញ​ចូលខ្លួន ហើយ​លោក​ក៏បាន​សម្រេចចិត្ត​បញ្ជូន​សំណុំរឿង​ខាងលើនេះ​ទៅកាន់​តុលាកា ប៉ុន្ដែ​ត្រូវបាន​តុលាកា​ថា​ជា​រឿង​ក្រៅ​កិច្ចសន្យា ស្របគ្នា​និង​ការ​ទ​ទួ​ច​សាកសួរ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​នោះ​លោក​បាន​នាំ​ជនរងគ្រោះ​ឡើង​ប្ដឹង​ទៅដល់​តុលាកា​ផ្ទាល់​តែម្ដង​តាំង​ពីមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។​
​គួររម្លឹកថា​៖ គ្រោះថ្នាក់​ក្របី​វ័ធ​ខាងលើ​កើតឡើង​លើ​ឱ​ពុក​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ធ្វើអោយ​របួស​ជាច្រើន​កន្លែង និង​ធ្លាយ​ពោះវៀន​ចេញមក​ខាងក្រៅ​ក៏​ផ្អើល​ឡើង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ថ្ងៃ​បន្ទាប់​សមត្ថកិច្ច​និង​កូនប្រុស​ជនរងគ្រោះ​បាន​ទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ប៉​ន្ដែ​ត្រូវបាន​ក្របី​ពួន​បាត់​មិនឃើញ ហើយក៏​នាំគ្នា​ត្រឡប់​ឡើងមក​គោក​វិញ បាន​ជាង​កន្លះ​ម៉ោង​កូន​និង​ពួកម៉ាក​ចំនួន​២​នាក់​បាន​ទៅពិនិត្យ​ម្ដងទៀត​ស្រាប់តែ​ក្របី​ស្ទុះ​ចេញពី​កំពោ​ត​ព្រៃ​វាត់​យកៗ បណ្ដាលអោយ​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​តែម្ដង ហេតុការណ៍​នេះ​បានធ្វើអោយ​សមត្ថកិច្ច​ប្រកាសអាសន្ន​ដល់​ម្ចាស់​តែ​ទាំងអស់ រួមទាំង​អ្នកនេសាទ​ផងដែរ​អោយមាន​ការ​ប្រុង​ប្រ​យ​ត្ន័​ដើម្បី​សុវត្ថិភាព​រៀងៗ​ខ្លួន​មុន​និង​ចាប់​សត្វ​ក្របី​បាន​៕​ប៉ែន សុផល​

2index