កញ្ញា ស្រីមុំ ទទួលស្គាល់សំឡេងឆ្លើយឆ្លងជាមួយលោក កឹម សុខា ជាការពិត
រាជធានីភ្នំពេញ៖កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានទទួលស្គាល់ថា សារសំឡេងឆ្លើយឆ្លង ដែលបែកធ្លាយលើបណ្តាញសង្គមនោះគឺពិតជាសារសន្ទនារវាងកញ្ញា និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពិតមែន។
ទោះយ៉ាងណាក្តីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ មិនទាន់មានចំណាត់ការទៅលើកញ្ញាស្រីមុំ យ៉ាងណានោះទេ ដោយបានអនុញ្ញាតឲ្យកញ្ញា ស្រីមុំ ត្រឡប់ទៅផ្ទះវិញ ហើយព្រះរាជអាជ្ញានឹងពិនិត្យនីតិវិធីបន្តទៀត។
គួរបញ្ជាក់ថា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានចូលបំភ្លឺ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ៕