ភ្នំពេញ៖ករណីភ្លើងឆក់ក្មេងស្លាប់កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅផ្សារស្ទឹងមានជ័យថ្មីម្ចាស់ផ្សារហាក់បីដូចជាមិនអើពើ និងទទួលខុសត្រូវបន្តិចសោះ បែរឆ្លើយដាក់អ្នកនេះឆ្លើយដាក់អ្នកនោះទៅវិញ។
សូមបញ្ជាក់ថា ក្មេងប្រុស ដែលបានស្លាប់ ដោយសារភ្លើងនោះមានឈ្មោះ ឥន ត្រា អាយុ ៦ឆ្នាំ ជាក្មេងកំព្រាឪពុកមានម្តាយមុខរបរកម្មការនីកាត់ដេរ បច្ចុប្បន្ន មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយសំរាក់ពីការងារក៏នាំកូនមកលេងផ្សារស្ទឹងមានជ័យថ្មី ក៏មានរឿងនេះកើត ចំពោះស្ត្រីមេម៉ាយតែម្តង គួរអោយអាសូរស្លាប់កូនហើយ គ្មាននរណារកខុសត្រូវអោយពិតជាអយុត្តិធម៌មែន។
ទោះជាយ៉ាងណាតាមការទំនាក់ទំនងតាមរយៈទូរស័ព្ទរបស់ម្តាយក្មេងប្រុសដែលត្រូវខ្សែភ្លើងឆក់ខាងលើបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា ករណីដែលកូនប្រុសរបស់គាត់ឆក់ស្លាប់នោះ ខាងភាគីផ្សារស្ទឹងមានជ័យថ្មីបានផ្តល់ជាប្រាក់សំណងចំនួន៤ពាន់ដុល្លារអាមេរិកដើម្បីធ្វើបុណ្យកូនប្រុសរបស់គាត់រួចរាល់ហើយ ហើយក៏គ្មានការប្តឹងផ្តល់អ្វីនោះទេ ហើយភាគីទាំងសងខាងបានធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់តាំងតែពីថ្ងៃកើតហេតុផងដែរ។ ដូច្នេះការបង្ហោះ fack book ខាងលើគឺខុសពីការពិតទាំងស្រុង៕
ប្រធានផ្សារស្ទឹងមានជ័យថ្មីរងការចោទប្រកាន់ថាពុំបានទទួលខុសត្រូវករណីឆក់ខ្សែភ្លើងក្មេងប្រុសម្នាក់ស្លាប់