ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​នាំគ្នា​បិទផ្លូវ​ប្រឆាំង​ក្រុមហ៊ុន ណឹ​ង ម៉េង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ដែល​នាំគ្នា​តវ៉ា​បិទផ្លូវ​មិនឱ្យ​រថយន្ត​ធំៗ​របស​ក្រុមហ៊ុន ណឹ​ង ម៉េង ឆ្លងកាត់​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​អះអាងថា ផ្លូវ​ទ្រុឌទ្រោម រថយន្ត​បើក លឿនៗ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ និង​មាន​ធូលី​ដី​ហុយ​ទ្រលោម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។​
​តាម​សំដី​ពី​ប្រពល​រដ្ឋ​ទាំងអស់​បានអោយដឹងថា​ដោយសារតែ​ពួកគាត់​ទ្រាំ​នឹង​ដី​ហុយ​មិនបាន ហើយ​ស្ថានភាព​ផ្លូវ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​នៅពេល​រថយន្ត​បើក​ឆ្លងកាត់​ម្តងៗ​តែ​តែង​បើក​លឿង ដោយ​គ្មាន​ការ​ដំ​ស្រាយ​ពី​លោក​មេភូមិ កែវ វុទ្ធី ទើប​ពួកគាត់​សម្រេច​បិទផ្លូវ​តែម្តង​។ ដោយ​ទាមទារ​អោយ​តំណាង​ក្រុមហ៊ុន ណឹ​ម ម៉េង ៣​ចំណុច ទី​១ សូមអោយ​ក្រុមហ៊ុន​ជុស​ជួល​ផ្លូវ​ដែល​ខូចខាត​ដោយសារ​រថយន្ត​ឡើងវិញ ទី​២ សូមអោយ​ក្រុមហ៊ុន​ស្រោច​ទឹក​ដើម្បី​កុំអោយ​ដី​ហុយ ទី​៣ សូមអោយ​រថយន្ត​រប​ស់​ក្រុមហ៊ុន​បើកបរ​កុំអោយ​លឿន​ពេក​។
​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ចេង មន​នី​រ៉ា អភិបាលរង​ខណ្ឌដង្កោ ជាមួយ​លោក កន ភក្តី (​តំណាង​ក្រុមហ៊ុន ណឹ​ង ម៉េង​) និង​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​អំពី​ផ្លូវច្បាប់ និង​ផលចំណេញ​ទាំងអស់គ្នា​គឺ​ទាំង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​។​
​ក្រោយ​ទទួលបាន​ការសម្របសម្រួល​ខាង​ក្រុមហ៊ុន​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ទាំង​៣​ចំណុច និង​យល់ព្រម​ថែទាំ​ជាប្រចាំ​ដោយ​កៀរ និង​កិន​បង្ហាប់​ដើម្បីឱ្យ​ស្ថានភាព​ផ្លូវ​នៅ​ល្អ ៕​ដោយ​៖ បញា​

24index3