ឃាត់ខ្លួន​ជនបរទេស​លួច​ឆ្លងដែន និង​រស់នៅ​ដោយ​ខុសច្បាប់​១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនបរទេស​ចំនួន​១២​នាក់​មាន​៤​សញ្ជាតិ​ត្រូវបាន​កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ពីបទ​លួច​ឆ្លងដែន​រស់នៅ និង​ធ្វើការ​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣​ទីតាំង ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​
​ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា បាន​ថ្លែង​ឲ្យ​ដឹងថា ជនបរទេស​ទាំងអស់​នោះ​មាន​សញ្ជាតិ បង់​ក្លា​ដេ​សម្នាក់ ជនជាតិ​ឥណ្ឌា​ម្នាក់ ជនជាតិ​កូរ៉េ​ម្នាក់ និង​វៀតណាម​ចំនួន​៩​នាក់ ដែល​បាន​លួច​ឆ្លងដែន ស្នាក់នៅ ដោយ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់ នៅ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣​ទីតាំង ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន និង​ខ្លះ​មាន​សតិ​មិន​ប្រក្រតី​៕

fn-2016-04-20-08-18-30-4