ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរ២១នាក់ មិនបានបង់លុយឲ្យសមត្ថកិច្ចប្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចទប់ស្កាត់ នៅស្រុកម៉ាឡៃធ្វើការឃាត់ខ្លួននៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរ២១នាក់ នៅស្រុកម៉ាឡៃបាននិយាយថា ក្រោយពីឃើញពួកគេមានបំណងចង់ឆ្លងដែនខុសច្បាប់ ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។
នៅល្ងាចថ្ងៃដដែលនោះ កម្លាំងអធិការស្រុក សហការជាមួយកម្លាំងវរះការពារព្រំដែន៨១៥ និងកម្លាំងសឹករងបានឃាត់មិនឲ្យពលករឆ្លងដែនខុសច្បាប់ចំនួន២១នាក់ ស្រី៨នាក់មកធ្វើការ អប់រំហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា បើទោះបីជាមានការរឹតបន្តឹងទប់ស្កាត់ នៃការធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃ ទាំងខុសច្បាប់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដោយ ប៉ុន្តែសកម្មភាពមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសកើតឡើងនៅតាមច្រករបៀង តាមព្រំដែនដែលសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធមួយចំនួនឃុបឃិតគ្នាលួចបើកច្រករបៀងនាំពលករនិងនាំទំនិញគេចពន្ធជាដើម៕