លោក កឹម សុខា នាំកូនស្រីចេញទៅក្រៅប្រទេសស្ងាត់ស្ងៀម
រាជធានីភ្នំពេញ៖លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី ត្រូវបានមន្ត្រីជាន់ខ្ពស់ CNRP អះអាងប្រាប់អ្នកសារព័ត៌មានថា បានចាកចេញយ៉ាងស្ងាត់ស្ងៀម ក្រៅប្រទេសកាលពីវេលាម៉ោង៧៖៣០នាទីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់ CNRP បញ្ជាក់ថា លោក កឹម សុខា និងក្រុមគ្រួសារចេញទៅបាងកក ហើយបន្តដំណើរទៅកាន់ប្រទេសទី៣ បន្តទៀត ហើយប្រហែលជាមិនត្រឡប់មកវិញនោះឡើយ។
ការចាកចេញរបស់លោក កឹម សុខា គឺបន្ទាប់ពីកញ្ញា ខុម ចាន់ដារ៉ាទី ទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងយ៉ាងពិតប្រាកដរវាងរូបនាង និយាយជាមួយលោក កឹម សុខា ដែលត្រូវបានតុលាការទម្លាយព័ត៌មានមកក្រៅ កាលពីម្សិលមិញ៕