តុលាការ​កោះហៅ កញ្ញា ធី សុវណ្ណ​ថា និង​ស្រីមុំ មក​បំភ្លឺ​នៅ​ថ្ងៃទី​២៨ មេសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ កញ្ញា ធី សុវណ្ណ​ថា មក​សាកសួរ​នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ អំពី​ដំណើររឿង​ដែល​ខ្លួន​ប្តឹង​អំពី​អំពើ​បរិហារកេរ្តិ៍ តាមរយៈ​ខ្សែអាត់​សំឡេង​។​
​ទន្ទឹម​នោះ​តុលាការ​ក៏បាន​កោះហៅ កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ ឲ្យ​ចូល​មកា​ន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៨៖៣០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ផងដែរ​។​
​ពាក់ព័ន្ធ​ករណី​ខាងលើ​នៅថ្ងៃនេះ ម្ចាស់ Page «​រឿង​ពិត CNRP» ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា Page មួយ​បាន​ទម្លាយ​ខ្សែអាត់​សំឡេង នៃ​ការសន្ទនា​របស់លោក កឹម សុខា ជាមួយ​ស្រី​ស្នេហ៍ ជាច្រើន​នាក់ ក៏ បាន​កោតសរសើរ​នូវ​សេចក្តីក្លាហាន​របស់​ស្រី មុំ ដែល​បាន​ទម្លាយ​ការពិត​ពី​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា​៕

fn-2016-04-20-10-42-06-2fn-2016-04-20-10-42-06-1