លោកស្រី មូរ សុខហួរ នាំយកធាតុស្វាមីមកបញ្ចុះនៅកម្ពុជា
រាជធានីភ្នំពេញ៖តំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បាននាំធាតុស្វាមីរបស់លោកស្រីដែលជាជនជាតិអាមេរិក មកដល់ប្រទេសកម្ពុជាហើយនៅម៉ោង១២៖០០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបថា ស្វាមីលោកស្រី មួរ សុខហួរ គឺលោក ស្កុត ឡេពឺត បានទទួលមរណភាព នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក៕