ខឹង​ប្រពន្ធ​មិន​នៅផ្ទះ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2016 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​បុរស​ជា​ប្តី​ម្នា​ក់ដោយ​ខឹង​ប្រពន្ធ មិនចេះ​នៅផ្ទះ​ក៏ កើតការ​ក្តៅក្រហាយ ដុត​ផ្ទះ​ខ្លួនឯង​ចោល​នៅ​ម៉ោង​១៩ និង​៣០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ប្រ​ធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​។​
​អាជ្ញាធរ​មូលដ្ឋាន អះអាងថា ហេតុការណ៍​នេះ​ធ្វើអោយ​ផ្ទះ​ឈើ​០១​ខ្នង ប្រក់​ក្បឿង ទំហំ ៧​ម X ៨​ម ឆេះ​ហ្មត់​ដែល​បង្ករ​ដោយ​ម្ចាស់ផ្ទះ​ឈ្មោះ ឈន់ ឈឿន អាយុ ៣៧​ឆ្នាំ ប្តី ។ តាម​សាក្សី​ប្រាប់ថា ហេតុការណ៍​នោះបាន​កើតឡើង ក្រោយពី​ប្តី​ដែលជា​ជនបង្ក​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ឈ្មោះ ញ ស៊ីណា អាយុ​៣៥​ឆ្នាំ និង​មានកូន​ក្នុងបន្ទុក​៤​នាក់​៕

CH-00066CH-00065