ខេត្តបន្ទាយមានជ័យ៖គ្រាប់កាំភ្លើង AK ចំនួន២កេះស្មើនឹង១៧១៥គ្រាប់ត្រូវបានប្រជាកសិករប្រទះឃើញគ្រាដែលកាយដីស្រែ ស្ថិតនៅភូមិសឹង្ហត្បូង ឃុំសឹង្ហ ស្រុកអូរជ្រៅ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។
តាមការឲ្យដឹងពីស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា សម្រាប់គ្រាប់កាំភ្លើង AK ដែលរកឃើញនៅស្រុកអូរជ្រៅនោះ បានកើតឡើងខណៈដែល លោក ហាន់ ហង់ ដែលជាប្រជាកសិករ បានយកត្រាក់ទ័រកាយដំបូកស្រែនៅចំណុច ខាងកើតភូមិសឹង្ហ ប្រហែល៤គីឡូម៉ែត្រ ក៏ស្រាប់តែ ប្រទះឃើញគ្រាប់ចំនួន២កេះតែម្តង។ ដោយឡែកនៅថ្ងៃម្សិលមិញនោះដែរ កម្លាំងនគរបាលរបស់លោក ក៏បានទៅយកគ្រាប់បែក ចំនួន២គ្រាប់យកមករក្សាទុកផងដែរ ក្រោយពេលដែលក្មេងៗ បានទៅរកត្រី តាមស្ទឹងដែលរីងស្ងួត នៅក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ក្រោយការត្រួតពិនិត្យឃើញថា មានគ្រាប់ថ្មីចំនួន១១១២គ្រាប់ ហើយគ្រាប់ទាំងនេះត្រូវបាននគរបាលយកទៅរក្សាទុកដើម្បីប្រគល់ជូនខាងមន្ត្រីស៊ីម៉ាក់បន្តទៀត៕
កាយដីធ្វើស្រែប្រទះឃើញគ្រាប់កាំភ្លើង AK ជាង១ពាន់គ្រាប់