ACU ឃាត់ខ្លួនមេឃុំគណបក្សសម រង្ស៊ីមា្នក់ ដែលយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារ «ស្រីមុំ»
រាជធានីភ្នំពេញ៖តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើ Facebook កាលពីម្សិលមិញដោយបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមេឃុំរបស់គណបក្សសមរង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យគ្រួសារស្រីមុំ ដែលពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា។
លោក ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេរថា «នៅវេលាម៉ោង ១០៖៣០ នាទី ព្រឹកមិញនេះ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង បានទៅចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម រង្ស៊ី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម យកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០ដុល្លារ ដែលឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ បានឆ្លើយដាក់»៕