រាជាធានីភ្នំពេញ៖យោងតាមនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៥លើក ក្នុងនោះយប់ ៩លើក បណ្តាលអោយ មនុស្សស្លាប់ ១៤នាក់ រងរបួសធ្ងន់ ៣៤នាក់ (ស្រី៨នាក់) និងរបួសស្រាល ១៤នាក់ (ស្រី៥នាក់)។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច ២គ្រឿង , យានយន្តផ្សេងៗ ១គ្រឿង។
មូលហេតុ ដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១២លើក (ស្លាប់១៣នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), កត្តាយានយន្ត ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់១២នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក, ផ្លូវខេត្តក្រុង ១លើក, ផ្លូវលំ ២លើក។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ២លើក, គោយន្ត ១លើក។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បាត់ដំបង ៣លើក ស្លាប់១នាក់ របួស១នាក់, ពោធិសាត់ ១លើក ស្លាប់ ១នាក់ របួស ១នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ (ស្រី) និងកំពង់ធំ ១លើក ស្លាប់ ១នាក់ (ស្រី) ។ លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤.០៦៦ គ្រឿង, អប់រំ ១.៨៩៨ គ្រឿង, ពិន័យ ២.១៦៨ គ្រឿង៕