រសៀលនេះ លោក ឱម យ៉ិនទៀង នឹងធ្វើសន្និសីទកាសែតស្តីពីការចាប់ខ្លួនលោក ស៊ាង ចែត
រាជធានីភ្នំពេញ៖បើគ្មានការប្រែប្រួលទេ នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៥ មេសា ២០១៦ នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំសន្និសីទកាសែតស្តីពីការចាប់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលនេះក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
មេឃុំស្រកគឺលោក ស៊ាង ចែត មកពីគណបក្សសម រង្ស៊ី បានត្រូវ ACU ចាប់ខ្លួនកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤មេសាម្សិលមិញ ពាក់ព័ន្ឋនឹងលុយ៥០០ដុល្លារ ដែលឈ្មោះ ខុម ចាន់តារាទីហៅស្រីមុំ បានឆ្លើយដាក់។ នេះបើយោងតាម Facebook របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ CNRP ៕