សុខភាព៖ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថាការចាប់ផ្តើម ពេលព្រឹកជាមួយនឹង អាហារសម្បូរទៅ ដោយ សាច់ និងបង្អែមដូចជានំដូណាត់ ឬនំមួយដុំ អាច ជួយឲ្យអ្នកចុះ ទម្ងន់និងរក្សាវាឲ្យនៅដដែល។
អ្នកស្រាវជ្រាវ បានប្រៀបធៀបលើចំណី អាហារ២ប្រភេទដែលមួយ មានជាតិស្ករតិចចំពោះ អាហារពេលព្រឹក និងមួយទៀតមានជាតិប្រូតេអ៊ីនខ្ពស់ និងជាតិស្ករខ្ពស់នៅពេលព្រឹកក្រុមដែលអាហារពេលព្រឹកមានបង្អែមមានការស្រកទម្ងន់ក្នុងរយៈពេល ៨ខែបន្ទាប់។
អ្នកស្រាវជ្រាវបាននិយាយថា ការស្រកទម្ងន់ដែលបានទាក់ទងនឹងអាហារ ជារឿយៗធ្វើឲ្យឃ្លាន និងចង់ញ៉ាំខ្លាំងនៅពេល ដែលមានការថយចុះខ្លាំង នៃអរម៉ូនដែលធ្វើឲ្យឃ្លាន នេះអាចជំរុញឲ្យឡើងទម្ងន់បាន។
ការស្រាវជ្រាវបានរាប់ បញ្ចូលមនុស្សប្រុស និងស្ត្រីធាត់ដែលរស់ នៅដោយជីវភាពសុខស្រួល ប៉ុន្តែមិនមាន ជំងឺទឹកនោមផ្អែមប្រភេទទី២ នោះទេ។ទម្ងន់សន្ទស្សន៍ខ្លួន ជាមធ្យមគឺ ៣២,២។ ទម្ងន់សន្ទស្សន៍៣០ត្រូវបាន គេចាត់ទុកថាជាការធាត់ ដែលក្រោម ២៥ត្រូវបាន គេចាត់ទុកថាធម្មតា។
អ្នកស្រាវជ្រាវបាននិយាយថា អ្នកញ៉ាំអាហារដែលមានជាតិស្ករនៅពេលព្រឹកមានកម្រិតនៃអរម៉ូនដែលធ្វើឲ្យឃ្លានធ្លាក់ចុះដូចនេះពួកគេមិនឃ្លាន ហើយមិនសូវជាមានបំណងញ៉ាំអាហារមុននោះទេ។ ការតមចំណីអាហារដែល សំបូរជាតិស្ករមិនជាចាំបាច់នោះទេ។ ប្រសិនបើអ្នកចូលចិត្តផ្អែម អ្នកអាចញ៉ាំវាបានម្តងឬពីរដងក្នុងមួយសប្តាហ៍៕