រថយន្ត​ដឹក​ពលករ​ខ្មែរ​ក្រឡាប់​ស្លាប់​ម្នាក់ និង​របួស​ជាច្រើន​នាក់​នៅ​ស្រុកថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​ជាច្រើន​នាក់​ចេញពី​ស្រុក​ខ្មែរ​ឆ្ពោះទៅ​ប្រទេស​ថៃ​ជួប​សំណាងអាក្រក់​ក្រឡាប់​ចាក់ចោល​ពលករ​ពេញ​ស្នាមភ្លោះ​បណ្តាល​ឲ្យ​ពលករ​ស្លាប់​ម្នាក់​នៅនឹងកន្លែង ហើយ​មាន​របួស​ជាច្រើន​នាក់​ទៀត​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១០ និង​២១១​ស្ថិត​ក្នុងភូមិ​៥​ឃុំ​បរ​ថង ស្រុក​កា​ប៉ិន​បូរី ខេត្ត​ស្រះកែវ​។​
​មន្ត្រី​អាវុធហត្ថ​ម្នាក់​មាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​ថៃ​មួយគ្រឿង​បាន​ដឹក​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដឹក​ចេញពី​ស្រុក​ខ្មែរ​ឆ្ពោះទៅ​ស្រុកថៃ​ដោយ​ល្បឿន​លឿន​ក្នុង​ការបើក​គេច​ពី​សមត្ថកិច្ច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​នោះ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​កណ្តាលផ្លូវ​ភ្លោះ​បណ្តាល​ឲ្យ​ក្រឡាប់​៣​ត្រឡប់​រីឯ​ពលករ​ក្នុង​រថយន្ត​នោះ​ស្លាប់​ម្នាក់​ភ្លាម​នៅ​និង​កន្លែង និង​របួស​ជាច្រើន​នាក់​ទៀត​។​
​មន្ត្រី​អាវុធហត្ថ​នោះបាន​បញ្ជាក់ទៀតថា​អ្នក​ដែល​ស្លាប់​ក្តាប់​អត្តសញ្ញាណ​មិនបាន​ព្រោះ​អជ្ញាធរ​ថៃ​មិនទាន់​បញ្ជូន​សព​ជនរងគ្រោះ​មក​កម្ពុជា​វិញ ដោយ​តំកល់សព​នៅ​ពេទ្យ​ស្រះកែវ ប្រទេស​ថៃ នៅឡើយ​ចំណែក​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ភាគី​ថៃ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​រីឯ​អ្នកបើករថយន្ត​ជា​ជនជាតិ​ថៃ​នោះ​រត់​គេចខ្លួនបាត់​៕

13dcab90-4910-4c96-837f-d0cbf9743bd6f959a660-bf7c-4cbb-83f0-063d6ee20586952f0787-31c5-4038-99b0-9effef6aafc9