កាប់​ប្លន់​យក​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច​នៅ​ខណ្ឌទួលគោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ចោរ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាម​ម៉ូ​រ៉ៃ​គ្រប់​ដៃ​បានធ្វើ​សកម្មភាព​កាប់​ប្រហារ​លើ​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ MSX មួយគ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថៃ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​វត្ត​នាគ​គ​វ័​ន្ត សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។
​ជនរងគ្រោះ​មានឈ្មោះ ប៉ែ ឡេង​ហួត អាយុ​២១ ឆ្នាំ មុខរបរ​ធ្វើ​ការអោយ​ក្រុមហ៊ុន ស្នាក់​ផ្ទះជួល​នៅ​ម្តុំ​ស្តុ​ប​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ម្តុំ​នោះ​ជួយ​ដឹក​តាម​ម៉ូតូ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​
​ប្រភពពី​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ យុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-7538 បាន​ជិះ​ធ្វើដំណើរ​ចេញពីរ​ផ្ទះជួល​នៅ​ម្តុំ​ស្តុ​ប​ចំការមន ហើយ​មកជួប​មិត្តភក្តិ​ផឹក​ការ​ហ្វេ​នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី ឈ្មោះ ឆាត​លីកា ខណៈ​ត្រលប់​ទៅផ្ទះ​វិញ​រូបគេ​បាន​ជិះ​ធ្វើដំណើរ​តាមផ្លូវ​លេខ ៦០៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏មាន​ក្រុមចោរ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​មេរៃ​គ្រប់​ដៃ​បាន​ដេញ​កាប់​ប្លន់​យុវជន​រងគ្រោះ​រហូតមក​ដល់​ចំណុច​ក្នុង​វត្ត​នាគ​គ​វ័​ន្ត ធ្វើអោយ​ជនរងគ្រោះ​ដូ​ល​ម៉ូតូ​មួយគ្រឿង​ក៏ត្រូវ​ក្រុមចោរ​កាប់​ប្រហារ​ត្រូវ​មួយ​កាំបិត​បណ្តាលអោយ​របួស​ដៃ​ម្ខាង ធ្ងន់​ហូរឈាម​ស្រោច​ខ្លួន​។ ហើយ​ភ្លាមៗ​នោះ​ជនសង្ស័យ​ក្នុងចំណោម​បក្ខ​ពួកគេ​នោះ ក៏​មក​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែម្តង៕

image-1059