ទណ្ឌិតចំនួន២៩៤នាក់ នឹងត្រូវលើកលែង និងបន្ធូបន្ថយទោស ក្នុងឱកាសបុណ្យពិសាខបូជា
រាជធានីភ្នំពេញ៖ទណ្ឌិតចំនួន២៩៤នាក់ នៅតាមពន្ធនាគារខេត្តចំនួន១២ ក្នុងប្រទេសកម្ពុជា នឹងត្រូវលើកលែង និងបន្ធូបន្ថយទោស នៅក្នុងឱកាសបុណ្យពិសាខបូជា នាពេលខាងមុខនេះ។
សូមជំរាបថា ការលើកលែងទោស និងបន្ធូបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេសកម្ពុជា តែងត្រូវបានធ្វើឡើងបីលើកក្នុងមួយឆ្នាំ ដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មី វិសាខបូជានិងបុណ្យអុំទូក។ ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានព្រមានថា ការលើកលែងទោសកន្លងមកមិនមានប្រក្រតីភាព ដែលធ្វើឲ្យទណ្ឌិតទើបចេញពីពន្ធនាគារមកធ្វើសកម្មភាពលួចប្លន់ដដែល៕