ប្រធានគណៈមេធាវីកម្ពុជា ស្នើឲ្យអតីតមេធាវីការពារក្តីកញ្ញា ស្រីមុំ រាយការណ៍ព័ត៌មានពិត
រាជធានីភ្នំពេញ៖លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃកម្ពុជា បានចេញលិខិតផ្លូវការមួយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នេះ ដោយស្នើសុំឲ្យអតីតមេធាវីការពារក្តីឲ្យកញ្ញា ស្រីមុំ រាយការណ៍ពីការលំបាកពីការការពារក្ដីឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ» ខណដែល លោក ប៊ុន ហុន ប្រធានគណៈមេធាវី បានបញ្ជាក់ថា បន្ទាប់ពីសមាគមអាដហុក បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការមិនបន្តផ្តល់មេធាវីការពារ ក្ដីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ រួចមក គណៈមេធាវីសង្កេតឃើញ បណ្ដាញសារព័ត៌មាននានា បានផ្សាយព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យ ពីការបំពានឯករាជ្យភាព និងសេរីភាពវិជ្ជាជីវៈមេធាវី។ ហេតុដូច្នេះ លោក ប៊ុន ហុន ស្នើឲ្យលោកស្រីមេធាវី ទ្រី ឈួន រាយការណ៍ករណីនេះមកគណៈមេធាវីឲ្យបានឆាប់៕