រាជធានីភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រី១កន្លែងត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបនៅផ្ទះលេខ៤៨បេ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមចំណាត់ការក្តៅរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាអោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមសហការជាមួយលោក ស៊ឹម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ចៅសង្កាត់ផ្សារដើមគរ នាយកប៉ុស្ត៏ផ្សារដើមគរ នៅម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
ក្នុងការចុះបង្ក្រាបនេះផងដែរឃើញមានទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង ទូរហ្គេមបៀរចំនួន២១គ្រឿង ដំណើរការចំនួន១១គ្រឿង លុយចំនួន២៦មុឺនរៀល ស្ត្រីអ្នកមើលការខុសត្រូវចំនួន២នាក់។
បច្ចុប្បន្នទីតាំងខាងលើត្រូវបានឃ្លុំបេបណ្តោះអាសន្ននិងស្ត្រីចំនួន២នាក់សាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕